trollkhmer news

អ្នកគាំទ្របើកភ្នែកធំ! ពេលឃើញសម្រស់ថ្មីរបស់ JooE សមាជិកMOMOLAND បែរទៅជាបែបនេះ

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១១:២២

អ្នកគាំទ្របើកភ្នែកធំ! ពេលឃើញសម្រស់ថ្មីរបស់ JooE សមាជិកMOMOLAND បែរទៅជាបែបនេះ

កូរ៉ខាងត្បូង៖ នៅថ្ងៃទី ១២ ខែសីហា មានតារាចម្រៀងប្រុសស្រីជាច្រើនមកពីក្រុមចម្រៀងផ្សេងៗគ្នា ធ្វើជាអ្នកតំណាងក្រុមនីមួយៗ ដើម្បីចូលរួមប្រមូលផ្គុំ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Idol Star Athletics Championships - Chuseok Special 2019 ដែលប្រារព្ធធ្វើឡើងនៅឯ Goyang ខេត្ត Gyeonggi។



ក្នុងចំណោមការបង្ហាញវត្តមានរបស់តារាប្រុសស្រីល្បីៗរបស់កូរ៉េ តារាចម្រៀងស្រី JooE សមាជិករបស់ MOMOLAND ត្រូវបានគេកត់សម្គាល់ឃើញថា សម្រស់របស់នាង នៅពេលនោះ ពិតជាធ្វើឲ្យគ្រប់គ្នា មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមើលទៅមុខមាត់របស់នាង មានភាពខុសប្លែកដាច់ឆ្ងាយជាងពីមុន។



ភ្លាមៗនោះ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បាននិយាយថា JooE មុខមាត់របស់នាង ដូចជាបានទទួលការវះកាត់កម្រិតទាប ព្រោះខុសប្លែកពីធម្មតា សូម្បីតែស្បែកក៏មិនសូវជាមានភាពភ្លឺសស្អាតដូចមុនដែរ។








ប្រែសំរួលដោយ : TK