trollkhmer news

បងស្រីបង្កើតរបស់ Chanyeol សមាជិករបស់ EXO បង្ហោះរូបផ្អែមល្ហែមលើកដំបូង បន្ទាប់ពីរៀបការរួច

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:២៧

បងស្រីបង្កើតរបស់ Chanyeol សមាជិករបស់ EXO បង្ហោះរូបផ្អែមល្ហែមលើកដំបូង បន្ទាប់ពីរៀបការរួច

កូរ៉េខាងត្បូង៖ ថ្មីៗនេះ នៅលើគណនី Instagram ផ្ទាល់របស់ពិធីការនីសម្បូរដោយប្រជាប្រិយភាព Park Yoo Ra ដែលត្រូវបានគេស្គាល់ច្បាស់ថា នាង ត្រូវជាបងស្រីបង្កើតរបស់តារាចម្រៀងប្រុស Chanyeol សមាជិករបស់ EXO បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងស្វាមីរបស់អ្នកនាង ក្នុងដំណើរកម្សាន្តរបស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្រ និងទស្សនិជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះចាប់តាំងពីរៀបការរួចមក នេះជាលើកទី១ ហើយ កម្រនឹងបានឃើញរូបភាពផ្អែមល្ហែមនឹងគ្នា បង្ហោះជាសាធារណៈបែបនេះណាស់។



បើទោះជាគូស្នេហ៍របស់អ្នកទាំងពីរ មិនមែនជាអ្នកល្បីឈ្មោះក្នុងសិល្បៈកម្សាន្តរបស់កូរ៉េ ក៏ពិតមែន ប៉ុន្តែរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន ផងដែរ។ តាំងពីយូរណាស់មកហើយ បន្ទាប់ពីរៀបការបងស្រីស្រស់ស្អាតរបស់តារាប្រុស Chanyeol នាងមិនសូវជាបង្ហាញចេញជាសាធារណៈច្រើនទេពីជីវិតឯកជនក្នុងគ្រួសាររបស់នាង។ 



មើលទៅហាក់ដូចជា មានភាពសាមញ្ញ ប៉ុន្តែជាសេចក្ដីសុខ និងសុភមង្គលរបស់ពួកគេ ហើយគ្រប់គ្នាមិនអាចនិយាយអ្វីច្រើនទេ ក្រៅពីចូលរួមអបអរ និងជូនពរ គូស្វាមីភរិយាមួយគូនេះ។








ប្រែសំរួលដោយ : TK