trollkhmer news

ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងដល់កម្រិតប្រកាសអាសន្នហើយ

ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:១៥

ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងដល់កម្រិតប្រកាសអាសន្នហើយ

ពោធិ៍សាត់៖ បន្ទាប់ពីការតាមដាន និងព្យាករណ៍លើអាកាសធាតុរួចមក មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលបានអូសកាត់ពីលើប្រទេសកម្ពុជា រហូតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានធ្វើឱ្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្នហើយ។



ក្នុងសេចក្តីជូនដំណឹងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួចមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ និងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។ 



ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់៖