trollkhmer news

Yang Hyun Suk និង Seungri ត្រូវបានសង្ស័យថា បានលេងល្បែងខុសច្បាប់នៅក្រៅប្រទេស

ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:១៤

Yang Hyun Suk និង Seungri ត្រូវបានសង្ស័យថា បានលេងល្បែងខុសច្បាប់នៅក្រៅប្រទេស

កូរ៉េខាងត្បូង៖ Yang Hyun Suk បច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតពីបទលេងល្បែងក្រៅប្រទេស ដែលជាបទឧក្រិដ្ឋមួយក្នុងនាមជាពលរដ្ឋកូរ៉េខាងត្បូង ក៏ដូចជាបទដោះដូររូបិយប័ណ្ណបរទេសខុសច្បាប់។

នៅថ្ងៃទី៨ ខែសីហា សារព័ត៌មាន 'Newsroom ' របស់អង្គភាព JTBC បានបង្ហាញថា លោក Yang Hyun Suk ធ្លាប់ជាភ្ញៀវនៅសណ្ឋាគារ និងកាស៊ីណូ MGM ក្នុងទីក្រុង Las Vegas រដ្ឋ Nevada ចំនួន ១១ លើក ក្នុងនាមជាភ្ញៀវ VIP ។ មានតែភ្ញៀវដែលធ្វើការដាក់ប្រាក់ចំនួន ១,២៤០,៧៣២,៥០ ដុល្លារប៉ុណ្ណោះ ដែលទទួលបានឋានៈ VIP សម្រាប់បន្ទប់ VIP។



យោងតាម 'Newsroom' អតីតប្រធានផលិតកម្ម YG Entertainment ត្រូវបានគេដឹងថា បានភ្នាល់ទឹកប្រាក់ជាង ៨២៧,១៥៥ ដុល្លារ និងបានចាញ់ប្រហែល ៤៩៦, ៣៣២ ដុល្លារ។ Seungri ត្រូវបានគេរាយការណ៍ថា ជាភ្ញៀវ VIP នៅសណ្ឋាគារ និងកាស៊ីណូដូចគ្នាចំនួន ៤ លើកដោយភ្នាល់ទឹកប្រាក់ចំនួន ១,៦៥៤,៥៣៣,៤២ ដុល្លារ និងចាញ់ ១,០៧៥,៤៥១ ដុល្លារ ។



សមាគមដែលគ្រប់គ្រងកាស៊ីណូនៅ Nevada បានឱ្យដឹងថា ខ្លួនមានកំណត់ត្រាចេញចូលរបស់ Yang Hyun Suk និង Seungri ទៅក្នុងកាស៊ីណូ, ពេលវេលាដែលពួកគេលេង, ចំនួនទឹកប្រាក់ដែលពួកគេបានភ្នាល់ ព្រមទាំងការឈ្នះ និងចាញ់របស់ពួកគេ។ ការស៊ើបអង្កេតផ្ទៃក្នុងដែលកំពុងបន្តលើបញ្ហានេះ ឥឡូវនេះបានក្លាយជាការស៊ើបអង្កេតជាផ្លូវការហើយ។



កាលពីខែមីនាមុននេះ Seungri បានបដិសេធការចោទប្រកាន់នេះ ដោយបាននិយាយថា លោកនិយាយនៅក្នុងបន្ទប់ជជែកលេង KaKaoTalk គ្រាន់តែនិយាយកុហកមិត្តភក្តិលេងប៉ុណ្ណោះ។

លោក Yang Hyun Suk ក៏ត្រូវបានចោទប្រកាន់ពីបទសម្របសម្រួលពេស្យាចារ និងគេចពន្ធផងដែរ។ រីឯ Seungri ត្រូវបានចោទប្រកាន់ពីបទស្នើសុំពេស្យាចារ, ការសម្រុះសម្រួលពេស្យាចារ, ការកេងប្រវ័ញ្ចប្រាក់អាជីវកម្ម, ការប៉ុនប៉ងបំផ្លាញភស្តុតាង, kar ចែកចាយមាតិកាផ្លូវភេទខុសច្បាប់តាមរយៈវេទិកាសង្គម និងរំលោភលើអនាម័យអាហារ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop