trollkhmer news
ប្រធានក្លិប Napoli៖ ប្រសិនបើ Maguire មានតម្លៃ ៨០លានផោន នោះ Koulibaly នឹងមានតម្លៃ ២៥០
ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:១៣

អ៊ីតាលី៖ ប្រធានក្លិប Napoli លោក Aurelio de Laurentiis ចំអកចំពោះលុយដែល Manchester United បានចំណាយទៅលើ Harry Maguire ថា បើខ្សែការពារអង់គ្លេសមានតម្លៃប៉ុននោះ ដូច្នេះកីឡាកររបស់គាត់មានតម្លៃ ៣ដងច្រើនជាងអ្វីដែល ManUtd បានចំណាយ។

Maguire បានផ្ទេរទៅ Old Trafford ពី Leicester City ក្នុងតម្លៃ ៨០លានផោនដែលជាតម្លៃបំបែកកំណត់ត្រាពិភពលោកសម្រាប់ខ្សែការពារ ហើយលោក De Laurentiis ជឿជាក់ថា នេះជាតម្លៃខ្ពស់ពេកសម្រាប់កីឡាករដែលក្រុមបិសាចក្រហមបានទិញ ហើយបានស្នើថា កីឡាករ Kalidou Koulibaly អាចនឹងមានតម្លៃ ២៥០ លានផោន។

នាយកប្រតិបត្តិរូបនេះបានប្រាប់ ESPN ថា៖ "ខ្សែការពារ Koulibaly មានតម្លៃផ្ដាច់កុងត្រាត្រឹមតែ ១៥០លានផោន"។ ប៉ុន្តែឧទាហរណ៍នៅប្រទេសអង់គ្លេសពួកគេបានចំណាយប្រាក់ ៨៥ លានផោនសម្រាប់កីឡាករម្នាក់ បើនៅ Napoli អាចនឹងចាយតែ ៣០-៣៥ លានផោនប៉ុណ្ណោះ។ ដោយគិតដូច្នេះខ្ញុំគិតថា តម្លៃរបស់ Koulibaly គឺ ២៥០ លានផោន ប្រសិនបើពួកគេចំណាយប្រាក់ដ៍ច្រើនសម្រាប់ Maguire៕
ប្រែសំរួលដោយ : TK
ប្រភព : Goal
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត