trollkhmer news
David Luiz ប្រាប់ពីមូលហេតុដែលគេចាកចេញពី Chelsea ទៅ Arsenal
ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៤:១០

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បតិ៍ កីឡាករ David Luiz បានបញ្ចប់ការផ្ទេរពី Chelsea ទៅ Arsenal ក្នុងតម្លៃ ៨ លានផោន។

នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ជាមួយគេហទំព័រផ្លូវការរបស់ Arsenal កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញពីអារម្មណ៍រំភើបចំពោះដំណើរផ្សងព្រេងថ្មីរបស់គាត់ដែលជាគូរប្រជែងក្លិបចាស់ក្នុងក្រុងតែមួយ។
លោកបាននិយាយថា៖ "វាជាអារម្មណ៍អស្ចារ្យណាស់ ហើយគឺជាវដ្តថ្មីមួយនៅក្នុងអាជីពក្នុងនាមជាកីឡាករបាល់ទាត់។ ខ្ញុំពិតជារំភើបក្នុងការលេងឲ្យក្លិបដ៏ធំមួយនេះ។
ខ្ញុំធំធាត់មើលការប្រកួតជាច្រើនរបស់ Arsenal ជាពិសេសកីឡាករឆ្នើមៗពីអតីតកាល ដូច្នេះខ្ញុំពិតជារំភើបក្នុងការព្យាយាមជួយឱ្យក្រុមនេះ ធ្វើរឿងធំមួយចំនួន។ នេះជាក្លិបធំមិនត្រឹមតែនៅក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែអ្នករាល់គ្នានៅជុំវិញពិភពលោកដឹងថា Arsenal មានទំហំប៉ុនណា។

David Luiz នឹងអាចបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមកាំភ្លើងធំនៅថ្ងៃអាទិត្យនេះ នៅពេលពួកគេធ្វើដំណើរទៅប៉ះក្រុម Newcastle៕
ប្រែសំរួលដោយ : TK
ប្រភព : Onefootball
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត