trollkhmer news

ទំនេរពីការងារសិល្បៈមិនប៉ុន្មាន Aum Patcharapa នាំគ្រួសារទៅដើរកម្សាន្តនៅឯប្រទេសជប៉ុន

ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១២:០១

ទំនេរពីការងារសិល្បៈមិនប៉ុន្មាន Aum Patcharapa នាំគ្រួសារទៅដើរកម្សាន្តនៅឯប្រទេសជប៉ុន

ថៃ៖ ពិតជាកូនស្រីដ៏គួរឲ្យស្រឡាញ់ក្នុងគ្រួសារមែន តារាសម្ដែងស្រីឆ្នើម Aum Patcharapa ថ្មីៗនេះ បានរៀបចំដំណើរកម្សាន្តជាលក្ខណៈគ្រួសារ បន្ទាប់ពីខ្លួនទំនេរពីការងារសិល្បៈ ឆ្លៀតពេល ទៅដើរកម្សាន្តនៅឯប្រទេសជប៉ុន យ៉ាងសប្បាយរីករាយ។



ដោយសារតែ កាលពីសប្ដាហ៍មុននេះ បានឃើញថា Aum បានរៀបចំធ្វើពិធីខួបកំណើតជូនលោកប៉ារបស់ខ្លួន ហើយថ្មីៗនេះដែរ ក៏ជិតដល់ថ្ងៃកំណើតរបស់អ្នកម៉ាក់វិញម្ដង ទើបតារាស្រីរូបនេះ និងមិត្តភក្ដិជិតស្និទ្ធិ ក៏សម្រេចធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ ទៅក្រៅប្រទេសរួមគ្នា តែម្ដង។



ក្នុងកម្សាន្តលើកនេះរបស់ តារាស្រី Aum ជាមួយនឹងគ្រួសារ បានផ្តិតយករូបភាពស្រស់ស្អាតច្រើនកន្លែង នៅទីនោះ គ្រប់សន្លឹកក្នុងដំណើរកម្សាន្តរបស់នាង ពិតជាបង្ហាញចេញនៃភាពកក់ក្ដៅ និងរីករាយ ពេញដោយសុភមង្គលទាំងក្រុមគ្រួសារ ទាំងមិត្តភាព។ 








ប្រែសំរួលដោយ : TK