trollkhmer news

អំណាចនៃភ្លើងប្រចណ្ឌ ប្តីដកកាំភ្លើងបាញ់ប្រពន្ធខ្លួនឯង ៨គ្រាប់ ត្រូវ៥គ្រាប់បណ្ដាលឲ្យរបួសធ្ងន់

ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:២២

អំណាចនៃភ្លើងប្រចណ្ឌ ប្តីដកកាំភ្លើងបាញ់ប្រពន្ធខ្លួនឯង ៨គ្រាប់ ត្រូវ៥គ្រាប់បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ៖ ព្រោះតែអំណាចនៃភ្លើងប្រចណ្ឌ ធ្វើបុរសជាប្តីដកកាំភ្លើង K59 បាញ់ប្រពន្ធខ្លួនឯង៨គ្រាប់ តែត្រូវ៥គ្រាប់បណ្ដាលឲ្យស្ត្រីជាប្រពន្ធរបួសធ្ងន់ នៅខណ្ឌសែនសុខ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅស្ថិតនៅក្នុងហាងទីរ៉ានី ស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធខាងលើនេះរស់នៅបែកគ្នា ដោយប្តី និងកូន ២នាក់នៅខេត្ត ឯប្រពន្ធនៅភ្នំពេញ ដោយមុនពេលកើតហេតុប្តីបានទូរសព្ទ័ទៅប្រពន្ធមកហូបអី នៅហាងខាងលើ ដែលនៅជិតផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ស្រាប់តែបុរសជាប្តីប្រចណ្ឌប្រពន្ធ បានដកកាំភ្លើងខ្លីមួយដើមម៉ាក K59 បានបាញ់សំដៅប្រពន្ធខ្លួនឯង ៨គ្រាប់ ត្រូវ ៥គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។



លោកអធិការបន្តថា បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច បុរសជាប្តីបានព្យាយាមបើករថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6753 រត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ដេញភ្លាមៗរហូតដល់ចំណុចច្រកចូលហ្គ្រែនភ្នំពេញ ទើបសមត្ថកិច្ចឃាត់ប្តីបាន និងដឹកយកទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរផងដែរ។



លោកអធិការបានប្រាប់ទៀតថា បុរសជាប្តី គឺជាទាហាន ចំណែកស្ត្រីជាប្រពន្ធជាអ្នករកស៊ី។ ស្ត្រីជាប្រពន្ធត្រូវគ្រាប់កាំភ្លើង ៥គ្រាប់ ចង្កេះ ២គ្រាប់ ទ្រូងខាងឆ្វេង ១គ្រាប់ ពោះ១គ្រាប់ និងដៃស្តាំ ១គ្រាប់ រហូតមកទល់ព្រឹកនេះ កំពុងសង្គ្រោះបន្ទាន់នៅឡើយ ព្រោះស្ថានភាពធ្ងន់ធ្ងរ៕








ប្រភព​ : freshnews