trollkhmer news

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានថា សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាមាតានៃសង្គ្រាមទាំងអស់

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៧:១១

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានថា សង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាមាតានៃសង្គ្រាមទាំងអស់

ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់រូហានី បាននិយាយនៅថ្ងៃអង្គារនេះ នៅក្នុងសុន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍រដ្ឋដោយព្រមានជាថ្មីម្តងទៀតថា ការដឹកជញ្ជូនទំនងជាមិនមានសុវត្ថិភាពទេនៅក្នុងផ្លូវទឹកនៃច្រកប្រេងហូមហ្សូ។



ភាពតានតឹងបានកើនឡើងរវាងអ៊ីរ៉ង់ និងលោកខាងលិច ចាប់តាំងពីឆ្នាំមុន នៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិដែលរារាំងកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។

លោករ៉ូហានីបានថ្លែងនៅក្នុងសុន្ទរកថាមួយថា៖ "សន្តិភាពជាមួយអ៊ីរ៉ង់ គឺជាមាតានៃសន្តិភាពទាំងអស់ ហើយសង្គ្រាមជាមួយអ៊ីរ៉ង់គឺជាមាតានៃសង្គ្រាមទាំងអស់"។ លោករ៉ូហានីបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យមានការចរចាជាមួយអ៊ីរ៉ង់នោះវាត្រូវតែដកទណ្ឌកម្មទាំងអស់ ដោយត្រូវតែអនុញ្ញាតឱ្យអ៊ីរ៉ង់នាំចេញប្រេងវិញ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters