trollkhmer news

លោក Trump បង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវេណេស៊ុយអេឡា ក្នុងគោលបំណងបង្ខំឱ្យ លោកម៉ាឌូរ៉ូ ចុះចេញពីអំណាច

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១២:៤០

លោក Trump បង្កកទ្រព្យសម្បត្តិទាំងអស់របស់រដ្ឋាភិបាលវេណេស៊ុយអេឡា ក្នុងគោលបំណងបង្ខំឱ្យ លោកម៉ាឌូរ៉ូ ចុះចេញពីអំណាច

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បានបង្កកទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេស៊ុយអេឡាទាំងអស់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ដែលជាការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ច និងការទូតក្នុងគោលបំណងដកប្រធានាធិបតី លោកនីកូឡាសម៉ាឌូរ៉ូ ចេញពីអំណាច។



បទបញ្ជាដែលត្រូវចុះហត្ថលេខាដោយ លោក Trump គឺជាការបន្ថែមការដាក់ទណ្ឌកម្មលើទណ្ឌកម្មដែលបានដាក់ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រឆាំងនឹងក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ និងវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះ ក៏ដូចជាវិធានការប្រឆាំងនឹងមន្រ្តី និងអង្គភាពជាច្រើនរបស់វេណេស៊ុយអេឡា។ 



វិធានការណ៍របស់លោក Trump មានភាពតឹងរឹងខ្លាំងប្រឆាំងនឹង លោកម៉ាឌូរ៉ូ ដោយមិនត្រឹមតែហាមឃាត់ក្រុមហ៊ុនអាមេរិកពីការទាក់ទងជាមួយរដ្ឋាភិបាលវ៉េណេស៊ុយអេឡានោះទេ ថែមទាំងដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុន ឬបុគ្គលបរទេសណាដែលជួយប្រទេសនេះផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters