trollkhmer news
van Dijk ព្រមាន Maguire ថា លេងនៅ ManUtd ជាមួយនឹងតម្លៃថ្លៃជាងគេលើលោក ដូចទួលភ្នំបាក់អីចឹង
ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១២:០៣

អង់គ្លេស៖ Virgil van Dijk បានព្រមាន Harry Maguire ថា ការផ្លាស់ទៅលេងនៅ Manchester United ជាមួយនឹងតម្លៃដែលថ្លៃជាងគេលើលោក ដូចទួលភ្នំបាក់អីចឹង។

Maguire បានផ្ទេរពី Leicester City ទៅចូលរួមក្រុមយក្សនៅ Premier League ក្នុងតម្លៃខ្លួន ៨០លានផោន បន្ទាប់ពីការរំពឹងទុកជាច្រើនខែ ដោយនេះជាតម្លៃលើស ៧៥លានផោន ដែល Liverpool បានបង់ឲ្យ Southampton សម្រាប់ Van Dijk កាលពីខែមករាឆ្នាំ ២០១៨ ។

Van Dijk ដែលបានដឹកនាំក្រុម Liverpool ឡើងទៅកាន់ក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០១៨-២០១៩ ដឹងពីសម្ពាធដែលទាក់ទងនឹងតម្លៃដ៏ធំ ហើយគាត់មានដំបូន្មានសម្រាប់ Maguire ថា៖ "សូមសំណាងល្អដល់ Maguire"។ ខ្ញុំមិនអាចនិយាយអ្វីទាំងអស់ពីបញ្ហានេះ ព្រោះវាតែងតែមានពេលវេលាដែលនឹងផ្លាស់ប្តូរ។ តម្លៃកំណត់ត្រា និងការលេងនៅក្លិបធំៗ ដូចជា ManUtd អ្នកនឹងមានសម្ពាធដូចទួលភ្នំបាក់ ប៉ុន្តែខ្ញុំសូមជូនពរគាត់នឹងធ្វើបានល្អ"៕
ប្រែសំរួលដោយ : TK
ប្រភព : Onefootball
Share this
Facebook
Twitter
Google+
Pinterest