trollkhmer news

កីឡាករប្រណាំងកង់សញ្ជាតិបែលហ្ស៊ិកម្នាក់ ជួបគ្រោះថ្នាក់ស្លាប់ ក្នុងអំឡុងពេលប្រណាំង

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១២:០១

កីឡាករប្រណាំងកង់សញ្ជាតិបែលហ្ស៊ិកម្នាក់ ជួបគ្រោះថ្នាក់ស្លាប់ ក្នុងអំឡុងពេលប្រណាំង

តារាប្រណាំងកង់សញ្ជាតិបែលហ្ស៊ិក កីឡាករ Bjorg Lambrecht បានទទួលមរណភាពនៅ វ័យ ២២ឆ្នាំ បន្ទាប់ពីជួបគ្រោះថ្នាក់ក្នុងអំឡុងដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Tour de Pologne។



Lambrecht បានជួបគ្រោះថ្នាក់នៅចម្ងាយប្រហែល ៦០ ម៉ាយពីទីបញ្ចប់នៃការប្រណាំងពី Chorzow ទៅ Zabrze ក្នុងប្រទេសប៉ូឡូញ។ កីឡាកររូបនេះ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យដែលក្រោយមកលោកបានស្លាប់ កាលពីថ្ងៃច័ន្ទ។ 



Lambrecht បានប្រឡូកក្នុងការប្រណាំងកង់នៅរដូវកាលទី២ ក្នុងកម្រិតកំពូលនៃការប្រណាំងកង់អាជីព ហើយត្រូវបានគេចាត់ទុកថាជា កីឡាករប្រណាំងកង់ដែលមានជោគជ័យបំផុតម្នាក់របស់បែលហ្ស៊ិក។  

លោក បានឈ្នះជើងឯកអាយុក្រោម ២៣ឆ្នាំនៃការប្រណាំង Liege-Bastogne-Liege ក្នុងឆ្នាំ ២០១៧ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងព្រឹត្តិការណ៍ U23 World Championship កាលពីឆ្នាំមុន៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : BBC