trollkhmer news

ហង្សក្រហម Liverpool រកអ្នកចាំទីជំនួស Simon Mignolet បានហើយ!

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:៤៤

ហង្សក្រហម Liverpool រកអ្នកចាំទីជំនួស Simon Mignolet បានហើយ!

អង់គ្លេស៖ ហង្សក្រហម Liverpool បានចុះហត្ថលេខាអតីតអ្នកចាំទីក្រុម West Ham កីឡាករ Adrian ដើម្បីជំនួស Simon Mignolet ដែលបានចូលរួមជាមួយក្លិប Bruges ។



Adrian វ័យ ៣២ឆ្នាំរូបនេះ យកមក Free Free ពីក្រុមញញួរធំ West Ham ហើយកីឡាករអេស្ប៉ាញរូបនេះនឹងបំពេញចន្លោះប្រហោងរបស់អ្នកចាំទីដៃទី ១ Alisson Becker បន្ទាប់ពីអ្នកចាំទីជម្រើសជាតិបែលហ្ស៊ិក Mignolet ផ្ទេរទៅក្លិប Bruges ក្នុងតម្លៃ ៦,៤ លានផោន។



Adrian ជាកីឡាករទី៣ បន្ទាប់ពីកីឡាករវ័យក្មេង van den Berg និង Harvey Elliott ដែលចូលរួមជាមួយម្ចាស់ជើងឯកអឺរ៉ុបនៅរដូវក្តៅនេះ ហើយបានលេង ១៥០ដងក្នុងរយៈពេល ៦ឆ្នាំសម្រាប់ West Ham បន្ទាប់ពីចូលរួមជាមួយពួកគេពី Real Betis កាលពី ២០១៣៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC