trollkhmer news

Wayne Rooney កំពុងពិភាក្សាជុំវិញការវិលត្រឡប់ទៅកាន់បាល់ទាត់អង់គ្លេសវិញ

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:២៧

Wayne Rooney កំពុងពិភាក្សាជុំវិញការវិលត្រឡប់ទៅកាន់បាល់ទាត់អង់គ្លេសវិញ

អង់គ្លេស៖ ទើបតែជាង ១២ ខែប៉ុណ្ណោះ បន្ទាប់ពីបានចូលរួមជាមួយក្លិប DC United, ពេលនេះកីឡាករ Wayne Rooney អាចនឹងវិលត្រលប់ទៅកាន់បាល់ទាត់អង់គ្លេសវិញ។



យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុម Manchester United, Everton និងក្រុមជម្រើសជាតិអង់គ្លេសកំពុងតែពិភាក្សាដើម្បីក្លាយជាជំនួញការគ្រូបង្វឹកផង និងកីឡាករផងនៅឯក្រុម Derby County ។

ការចរចាបឋមរវាងភ្នាក់ងាររបស់ក្រុមរហស្សនាមពពែរ និងភ្នាក់ងាររបស់ Rooney គឺលោក Paul Stretford ត្រូវបានគេរាយការណ៍ថា បានកើតឡើងរួចហើយ ដោយមានកិច្ចប្រជុំបន្តទៀត។



ប្រសិនបើចរចារគ្នាត្រូវ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងក្លាយជាផ្នែកមួយនៃបុគ្គលិករបស់គ្រូបង្វឹក លោក Philip Cocu ខណៈពេលដែលគាត់ត្រូវបានចុះឈ្មោះជាកីឡាករផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball