trollkhmer news

João Cancelo មកដល់ទីក្រុង Manchester ដើម្បីបញ្ចប់ការផ្ទេរជាផ្លូវការ

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៨

João Cancelo មកដល់ទីក្រុង Manchester ដើម្បីបញ្ចប់ការផ្ទេរជាផ្លូវការ

អង់គ្លេស៖ បណ្តាញផ្សព្វផ្សាយជាច្រើននៅប្រទេសអ៊ីតាលីកំពុងរាយការណ៍ថា កីឡាករ João Cancelo របស់ Juventus ត្រៀមនឹងផ្លាស់ទៅកាន់កីឡដ្ឋាន Etihad ជាផ្លូវការក្នុងកិច្ចព្រមព្រៀងតម្លៃ៣០លានផោនបូករួមកីឡាករ Danilo ផងដែរ។



បើយោងតាមសារព័ត៌មាន Sport Witness បានឱ្យដឹងថា កីឡាករព័រទុយហ្កាល់រូបនេះបានមកដល់ទីក្រុង Manchester ហើយកំពុងស្នាក់នៅសណ្ឋាគារ The Lowry ។ ការផ្ទេររបស់គាត់ទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League អាចនឹងត្រូវប្រកាសជាផ្លូវការប៉ុន្មានថ្ងៃខាងមុខ។

លោក Pep Guardiola ត្រូវបានគេជឿជាក់ថា ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះ និងបានព្យាយាមបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខារយៈពេលជាច្រើនសប្តាហ៍មកហើយ។



ការមកដល់របស់កីឡាករវ័យ ២៥ ឆ្នាំខាងលើ អាស្រ័យលើ Danilo ដែលស្ថិតក្នុងការដោះដូរនេះ ហើយក្រោយចប់កិច្ចព្រមព្រៀងជាមួយ Juventus ខ្សែការពារប្រេស៊ីលរូបនេះ នឹងផ្លាស់ទៅកាន់ក្រុមជើងឯក Serie A៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball