trollkhmer news

Min Peechaya ស្អាត និងលេចធ្លោរខ្លាំង ថតបង្ហាញឈុតម៉ូដគ្រឿងពេជ្រ តម្លៃខ្ទង់រាប់លាន

ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១៥:០៣

Min Peechaya ស្អាត និងលេចធ្លោរខ្លាំង ថតបង្ហាញឈុតម៉ូដគ្រឿងពេជ្រ តម្លៃខ្ទង់រាប់លាន

ថៃ៖ មួយរយៈក្រោយមកនេះ សង្កេតឃើញថា តារាសម្ដែងស្រី និងជាម៉ូដែលរូបស្រស់ កញ្ញា Min Peechaya ថ្មីៗនេះ នាង ហាក់ដូចជាមមាញឹកច្រើនចំពោះការងារសិល្បៈ ហើយក៏បានធ្វើដំណើរចេញទៅក្រៅប្រទេស ដើម្បីចូលរួមព្រឹត្តិការណ៍ ដាក់បង្ហាញម៉ូដគ្រឿងពេជ្រថ្មី របស់ម៉ាកល្បីមួយលំដាប់ពិភពលោក នៅឯប្រទេសប៊ូតាន។



មើលទៅការតុបតែងខ្លួនរបស់តារាស្រី Min នៅពេលនោះ ជាមួយនឹងគ្រឿងពេជ្រភ្លឺថ្លាចែងចាំងយ៉ាងស្រស់ស្អាត ហើយតម្លៃរបស់វា ទាំង ៤ ឈុត ដែលតារាស្រីរូបនេះ បានថតបង្ហាញនេះ គឺក្នុង១ឈុត តម្លៃប្រមាណជាង ២.០០០ លានបាត ឯណោះ។



អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺ គ្រាន់តែនាង បង្ហាញវត្តមាននៅក្រៅភ្លាម នៅពេលនោះ បើតាមការឲ្យដឹង មានមនុស្សមិនតិចជាង ១០ នោះទេ ដែលនៅចាំឈរការពារសុវត្ថិភាពរបស់ Min ដែលកំពុងបន្តការងាររបស់នាង នៅទីនោះរហូតដល់ចុងឆ្នាំនេះ៕






ប្រែសំរួលដោយ : TK