trollkhmer news

Pochettino ថា​ លោកប្រហែលជាចាកចេញដោយសប្បាយចិត្ត ប្រសិនបើ Spurs ឈ្នះ Champions League ឆ្នាំមុន

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:១២

Pochettino ថា​ លោកប្រហែលជាចាកចេញដោយសប្បាយចិត្ត ប្រសិនបើ Spurs ឈ្នះ Champions League ឆ្នាំមុន

អង់គ្លេស៖ លោក Mauricio Pochettino គ្រូបង្វឹករបស់ Tottenham បាននិយាយថា លោកប្រហែលជាចាកចេញពីក្លិបដោយសប្បាយចិត្ត ប្រសិនបើពួកគេឈ្នះពានរង្វាន់ Champions League ។



គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានដឹកនាំក្រុម Spurs ទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេកាលពីខែមិថុនា នៅក្នុងប្រទេសអេស៉្បាញដែលជាកន្លែងពួកគេត្រូវបានផ្តួលដោយ Liverpool ២-០។



Pochettino បាននិយាយមុនការប្រកួតផ្ដាច់ព្រ័ត្រថា លោកប្រហែលជាត្រូវស្វែករកអ្វីថ្មី ប្រសិនបើ Spurs ឈ្នះពាននេះ។ ហើយពេលនេះលោកបានមានប្រសាសន៍ថា៖ នៅពេលអ្នកលើកពានក្នុងដៃ នោះអ្នក និងកីឡាករមានអារម្មណ៍ប្លែក ហើយបញ្ហាប្រឈមក៏ខុសគ្នា។ ប្រសិនបើពេលនោះពួកយើងឈ្នះ ប្រហែលជាពេលល្អដើម្បីចេញពីក្លិប និងស្វែករកជំពូកថ្មីពិតប្រាកដមួយផ្សេងទៀត៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC