trollkhmer news

លឿនណាស់! ត្រឹមតែ ១ម៉ោងប៉ុណ្ណោះ រ៉ូបពណ៌ខ្មៅដែល Jennie ស្លៀកបង្ហាញ ត្រូវបានលក់អស់គ្មានសល់

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:០៥

លឿនណាស់! ត្រឹមតែ ១ម៉ោងប៉ុណ្ណោះ រ៉ូបពណ៌ខ្មៅដែល Jennie ស្លៀកបង្ហាញ ត្រូវបានលក់អស់គ្មានសល់

នៅថ្ងៃទី ១៩ ខែកក្កដានេះ នៅលើគណនី Instagram របស់តារាចម្រៀងស្រី Jennie បានធ្វើការបង្ហោះរូបភាពរបស់នាង ជាមួយនឹងឈុតរ៉ូប disco ពណ៌ខ្មៅយ៉ាងមានភាពទាក់ទាញ ជាមួយនឹងរូបរាងស្អាត រាបស្មើ ឈរយ៉ាងជាក់ជឿនៅមុខកាមេរ៉ា សម្រាប់រៀបចំខ្លួនទទួលទានអាហារពេលល្ងាច។



គ្រាន់តែរូបភាពរបស់ Jennie បង្ហោះចេញមិនយូរប៉ុន្មាន ក្នុងរយៈពេល១ ម៉ោងក្រោយ បានឃើញថា នៅលើគេហទំព័រមួយ បានបង្ហោះរូបភាពនៃម៉ូដរ៉ូបសម្លៀកបំពាក់ disco របស់ម៉ាក 1017 ALY X 9SM ទាំង៣ ទំហំ ត្រូវបានលក់ដាច់អស់គ្មានសល់ បន្ទាប់ពី Jennie បានស្លៀកបង្ហាញ។



នេះបើតាមការបង្ហាញឲ្យដឹងពីតម្លៃនៃរ៉ូបមួយនេះ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ២៣៦,៥០ ដុល្លារ។ 





ប្រែសំរួលដោយ : TK