trollkhmer news

តោះ! មកដឹងពីតម្លៃឈុត Hanbok ដែល Jungkook ពាក់ពេលបង្ហាញខ្លួន នៅព្រលានយន្តហោះ

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:១៧

តោះ! មកដឹងពីតម្លៃឈុត Hanbok ដែល Jungkook ពាក់ពេលបង្ហាញខ្លួន នៅព្រលានយន្តហោះ

កូរ៉េខាងត្បូង៖
កាលពីសប្ដាហ៍មុន តារាចម្រៀងប្រុស Jungkook សមាជិកក្រុម BTS ត្រូវបានគេប្រទះឃើញ នៅឯអាកាសយានដ្ឋាន Gimpo ជាមួយនឹងឈុតសម្លៀកបំពាក់ Gaeryeong Hanbok បែបកូរ៉េ ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សម្រាប់ការប្រគុំតន្រ្តី "Love Yourself: Speak Yourself" របស់ BTS។



ភាពស្រស់សង្ហារបស់ Jungkook នៅពេលនោះ ពិតជាទទួលបានកោតសរសើរយ៉ាងច្រើន ពីបណ្ដាលក្រុមអ្នកគាំទ្រកូរ៉េ និងអ្នកគាំទ្រអន្តរជាតិរបស់លោក សម្រាប់ការបង្ហាញពីសម្លៀកបំពាក់ជាតិនិយម។



ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រភាគច្រើន កាន់តែមានការភ្ញាក់ផ្អើលថែមទៀតនោះ គឺម៉ូដែលសម្លៀកបំពាក់ Hanbok ដែលជាម៉ាករបស់ ZIJANGSA តម្លៃរបស់វានៃការមកដល់ថ្មី មិនលើសពី ៣៤,០០០ វ៉ុន (ប្រហែល ២៨,៩០ ដុល្លារអាមេរិក)។


ប្រែសំរួលដោយ : TK