trollkhmer news

de Ligt ប្រាប់ពីមូលហេតុធំមួយដែលធ្វើឲ្យគេសម្រេចចិត្តទៅ Juventus

ថ្ងៃទី ១៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:០៤

de Ligt ប្រាប់ពីមូលហេតុធំមួយដែលធ្វើឲ្យគេសម្រេចចិត្តទៅ Juventus

អ៊ីតាលី៖ Matthijs de Ligt បាននិយាយពីការស្រឡាញ់របស់គេចំពោះវិធីការពារបាល់ទាត់នៅអ៊ីតាលីដែលជាកត្តាសំខាន់ក្នុងការសម្រេចចិត្តផ្លាស់ចូលរួមជាមួយ Juventus ពីក្លិប Ajax ។



កីឡាករវ័យ ១៩ឆ្នាំរូបនេះមានការចាប់អារម្មណ៍ពីក្លិបកំពូលៗ អឺរ៉ុបជាច្រើនរួមទាំង Barcelona  តែចុងក្រោយ  de Ligt បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយ Juventus ដោយបញ្ចប់ការផ្ទេរពីក្លិបនៅហូល្លង់ក្នុងតម្លៃ ៨៥,៥ លានអឺរ៉ូ។



ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានប្រាប់អ្នកយកសារព័តមានថា៖ « វាជាការសម្រេចចិត្តដ៏លំបាកមួយ តែអ្នកត្រូវតែពិនិត្យមើលថាតើជម្រើសមួយណាដែលល្អបំផុត។ ខ្ញុំស្រលាញ់ពីរបៀបដែលអ៊ីតាលីលេងការពារ ហើយខ្ញុំបានសម្រេចចិត្តដោយផ្អែកលើរឿងនេះ។  ខ្សែការពារល្អសុទ្ធតែចេញពីអ៊ីតាលី ដូចជា Maldini និង Nesta ជាដើម៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca