trollkhmer news

អ៊ុយក្រែន៖ ពួកឧទ្ទាមដែលបាញ់ទម្លាក់យន្តហោះ MH-17 របស់ម៉ាឡេស៊ីកំពុងទទួលទោសនៅអ៊ុយក្រែន

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:១២

អ៊ុយក្រែន៖ ពួកឧទ្ទាមដែលបាញ់ទម្លាក់យន្តហោះ MH-17 របស់ម៉ាឡេស៊ីកំពុងទទួលទោសនៅអ៊ុយក្រែន

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ពួកឧទ្ទាមបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីនៅក្នុង ឆ្នាំ២០១៤ ដែលត្រូវបានចាប់ខ្លួនកាលពី ២ឆ្នាំមុន ឥឡូវនេះ កំពុងទទួលទោសនៅប្រទេសអ៊ុយក្រែន។



យន្តហោះ MH-17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងដែលហោះហើរ ពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur ត្រូវបានគេបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងអំឡុងនៃការបះបោររបស់ពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានសម្លាប់មនុស្សទាំងអស់ ២៩៨នាក់នៅលើយន្តហោះ។ ក្រុមស៊ើបអង្កេតដែលដឹកនាំដោយប្រទេសហូឡង់បានស្តីបន្ទោសរុស្ស៊ីចំពោះការផ្គត់ផ្គង់មីស៊ីល។



ឧបទ្ទវហេតុនេះ គឺជាការស្លាប់ដែលមានចំនួនច្រើនជាងគេនៅក្នុងសង្គ្រាមរវាងពួកឧទ្ទាមដែលគាំទ្រដោយរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែនដែលបានសម្លាប់មនុស្សសរុប ១៣,០០០ នាក់។ 

នៅខួបលើកទី៥ នៃឧប្បទ្ទវហេតុនេះ លោក Vitaly Mayakov មន្ត្រីសន្តិសុខ SBU របស់អ៊ុយក្រែនបាននិយាយថា ក្រុមឧទ្ទាមរៀបចំដឹកជញ្ជូនមីស៊ីលចូលក្នុងប្រទេសអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនកាលពី ២ឆ្នាំមុន ឥឡូវនេះកំពុងជាប់ពន្ធនាគារនៅប្រទេសអ៊ុយក្រែន៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters