trollkhmer news

សហរដ្ឋអាមេរិក កាត់ទោសស្តេចគ្រឿងញៀនម៉ិកស៊ិកឱ្យជាប់គុកមួយជីវិត បូក ៣០ឆ្នាំ

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

សហរដ្ឋអាមេរិក កាត់ទោសស្តេចគ្រឿងញៀនម៉ិកស៊ិកឱ្យជាប់គុកមួយជីវិត បូក ៣០ឆ្នាំ

អាមេរិក៖ ចៅក្រមសហរដ្ឋអាមេរិក បានសម្រេចផ្តន្ទាទោសស្តេចគ្រឿងញៀនម៉ិកស៊ិក លោក Joaquin Guzmán ដែលគេស្គាល់ឈ្មោះក្រៅថា "El Chapo" ឱ្យជាប់គុករយៈពេលមួយជីវិតបូកនឹង ៣០ឆ្នាំ។



លោកGuzmán វ័យ ៦២ឆ្នាំត្រូវបានរកឃើញពិរុទ្ធភាពពីបទចោទប្រកាន់ចំនួន ១០ករណី រួមទាំងការជួញដូរថ្នាំញៀន និងការលាងលុយកង្វក់ ដោយតុលាការសហព័ន្ធនៅទីក្រុងញូវយ៉ក ក្នុងខែកុម្ភៈ។

លោក បានគេចខ្លួនពីគុកនៅក្នុងប្រទេសម៉ិកស៊ិកតាមរយៈរូងក្រោមដីមួយនៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែក្រោយមកត្រូវបានគេចាប់ខ្លួនបានវិញ និងត្រូវបានគេធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧។

លោក Guzmán គឺជាអតីតប្រធានក្រុមអង្គការសង្គមងងឹតដ៏ល្បីឈ្មោះ Sinaloa Cartel ដែលមន្ត្រីបានឱ្យដឹងថា គឺជាអ្នករត់ពន្ធគ្រឿងញៀនធំបំផុតទៅកាន់សហរដ្ឋអាមេរិក៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC