trollkhmer news

ស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក“RONALDINHO”

ថ្ងៃទី ១៨ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:១៣

ស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល
ជួបកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក“RONALDINHO”

ភ្នំពេញ៖ នៅយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមការងារស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” នៅក្នុងប្រទេសកម្ពុជា។ 



កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះដែលជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩Tiger Street Football Festivalនឹងទទួលស្វាគមន៍ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ «A» ដែលជាក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019និងក្រុមការងារស្រាបៀរថៃហ្គ័រដែលដឹកនាំដំណើរទស្សនកិច្ចនេះ។ 



ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុមម្ចាស់ជើងឯកនឹងមានឱកាសពិសេសអស្ចារ្យចូលទស្សនាផ្ទាល់នូវការប្រកួត ១ភាគ ៤ផ្ដាច់ព្រ័ត្ររវាងក្រុម Flamengo និង AthleticoParanaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil) ទៅលេងឆ្នេរសមុទ្រ Copacabana ឡើងភ្នំ Corcovado ជាពិសេសអញ្ជើញទៅលេងវិមានរបស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀតក្នុងក្នុងដំណើរទស្សនកិច្ចពិសេសនេះ។



ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃចាប់ពី ១៧ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីដំណើរទស្សកិច្ចក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ!


ប្រែសំរួលដោយ : TK