trollkhmer news

សភាតំណាងរាស្ដ្រអាមេរិក ថ្កោលទោសការវាយប្រហាររបស់ Trump ទៅលើសមាជិកសភាជាស្រ្តី ៤រូប

ថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:៤០

សភាតំណាងរាស្ដ្រអាមេរិក ថ្កោលទោសការវាយប្រហាររបស់ Trump ទៅលើសមាជិកសភាជាស្រ្តី ៤រូប

អាមេរិក៖ សភាតំណាងរាស្ដ្រអាមេរិក បានបោះឆ្នោតថ្កោលទោសប្រធានាធិបតី Donald Trump បន្ទាប់ពីការវាយប្រហារពាក្យសម្ដីទៅលើសមាជិកសភា ៤រូប។ដំណោះស្រាយ បានថ្កោលទោសការថ្លែងបែបរើសអើងជាតិសាសន៍របស់លោក Trump ថា បានធ្វើឱ្យមានភាពភ័យខ្លាច និងស្អប់ខ្ពើមចំពោះពលរដ្ឋអាមេរិកថ្មី និងពណ៌សម្បុរមនុស្ស" ។



ដំណោះស្រាយខាងលើ បានអនុម័តដោយសំឡេង ២៤០ ទល់១៨៧ នៅក្នុងសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ។ លោក Trump បានការពារការថ្លែងរបស់លោកដែលឱ្យស្ត្រីសមាជិកសភា៤រូបចាកចេញពីសហរដ្ឋអាមេរិកថា "ខ្ញុំមិនមានឆ្អឹងរើសអើងជាតិសាសន៍នៅក្នុងខ្លួនទេ!"



នៅក្នុងសារធ្វីតធ្វើកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីបានសរសេរថា តំណាងរាស្រ្តលោកស្រី Alexandria Ocasio-Cortez,លោកស្រី Ilhan Omar,លោកស្រី Ayanna Pressley និងលោកស្រីRashida Tlaib "ដែលមកពីប្រទេសនានាដែលរដ្ឋាភិបាលមានគ្រោះមហន្តរាយ គួរ "ត្រឡប់ទៅវិញ"៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC