trollkhmer news

មនុស្ស ៤នាក់ ស្លាប់ ក្នុងនោះ មានក្មេង ៣នាក់ បន្ទាប់ពីរថភ្លើងបុករថយន្ត ក្នុងប្រទេសបារាំង

ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:៤៤

មនុស្ស ៤នាក់ ស្លាប់ ក្នុងនោះ មានក្មេង ៣នាក់ បន្ទាប់ពីរថភ្លើងបុករថយន្ត ក្នុងប្រទេសបារាំង

បារាំង៖ អាជ្ញាធរមូលដ្ឋានក្នុងប្រទេសបារាំងកាលពីថ្ងៃចន្ទបានឱ្យដឹងថា អ្នកបើកបរម្នាក់ និងក្មេង ៣នាក់ បានស្លាប់ បន្ទាប់ពីរថយន្តរបស់ពួកគេ បានបុកនឹងរថភ្លើងត្រង់ចំណុចឆ្លងកាត់ នៅសង្កាត់ Avenay-Val-d'Or ភាគខាងកើតប្រទេសបារាំង។



ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង ៩ និង៥៤ នាទីព្រឹកម៉ោងក្នុងស្រុក កាលពីព្រឹកថ្ងៃចន្ទ។ ការស៊ើបអង្កេត កំពុងប្រព្រឹត្តទៅដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters