trollkhmer news

តារាសម្ដែងដ៏ល្បី លោក Kang Ji Hwan ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ និងបៀតបៀនផ្លូវភេទ

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:៤១

តារាសម្ដែងដ៏ល្បី លោក Kang Ji Hwan ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ និងបៀតបៀនផ្លូវភេទ

កូរ៉េខាងត្បូង៖ តារាសម្តែង លោក Kang Ji Hwan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា នៅឯគេហដ្ឋានរបស់លោកក្រោមការសង្ស័យពីបទរំលោភសេពសន្ថវៈ និងបៀតបៀនផ្លូវភេទ។ តារាសម្តែងវ័យ៤២ ឆ្នាំរូបនេះ មានភាពល្បីល្បាញខ្លាំង តាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើនដូចជា 'Coffee House' និង 'Monster' ។



មានសេចក្ដីរាយការណ៍ថា លោក Kang Ji Hwan បានផឹកស្រវឹងជាមួយអ្នកស្គាល់គ្នាពីរនាក់គឺ A និង B កាលពីថ្ងៃទី៩ ខែកក្កដា។ បន្ទាប់ពីពួកគេស្រវឹងគេងលក់ លោក Kang Ji Hwan បានចាប់រំលោភ A និងបៀតបៀនផ្លូវភេទ B។ លោក Kang បានប្រាប់ប៉ូលិសថា លោក មិនចាំអ្វីទាំងអស់ ដោយសារតែនៅពេលនោះស្រវឹង៕


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop