trollkhmer news

Hazard ជ្រើសយកលេខអាវតាម Idol របស់គេ Michael Jordan និង LeBron James

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៩

Hazard ជ្រើសយកលេខអាវតាម Idol របស់គេ Michael Jordan និង LeBron James

អេស៉្បាញ៖ Eden Hazard មិនអាចពាក់អាវលេខ១០ នៅ Real Madrid បានទេ ព្រោះបច្ចុប្បន្ន Luka Modric កាន់កាប់ ហេតុនេះហើយទើបខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះជ្រើសលេខ២៣។



នៅក្នុងទីក្រុងម៉ាឌ្រីដដែលលេខអាវនោះគឺរលឹកដល់ David Beckham ប៉ុន្តែសម្រាប់ Hazard មានអត្ថន័យផ្សេង។ ខ្សែប្រយុទ្ធរូបនេះគឺជាអ្នកគាំទ្រកីឡាករបាល់បោះមួយរូប ហើយដូច្នេះមិនមានលេខណាដែលល្អជាងលេខ២៣ នោះទេ។ 

កីឡាករដ៏ឆ្នើម លោក Michael Jordan បានបង្កើតភាពល្បីល្បាញជាមួយនឹងក្រុម Chicago Bulls ហើយកីឡាករ LeBron James ក៍ធ្លាប់បានល្បីជាមួយក្រុម Cleveland Cavaliers ហើយឥឡូវនេះល្បីម្ដងទៀតជាមួយ Los Angeles Lakers។



Hazard នឹងសង្ឃឹមថា ការពាក់លេខ២៣ នៅលើខ្នងនឹងធ្វើឲ្យគេអាចចម្លងភាពជោគជ័យមួយចំនួនដែល Idol របស់គាត់ទាំងពីរបានបង្ហាញនៅលើទីលានបាល់បោះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca