trollkhmer news

Liverpool ចង់នាំយក Coutinho ទៅទឹកដី Anfield វិញ

ថ្ងៃទី ១៥ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:២២

Liverpool ចង់នាំយក Coutinho ទៅទឹកដី Anfield  វិញ

បរទេស៖ 
យោងតាមកាសែត Calciomercato.it បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការនាំយក Coutinho ទៅAnfield Road វិញ។ 



តាមពាក្យចរចាមអារ៉ាមមួយចំនួនបានឱ្យដឹងថា Coutinho បានយល់ព្រមក្នុងការវិលត្រលប់ក្លិបដែលទើបតែឈ្នះពានរង្វាន់ Champions League ដើម្បីធ្វើការជាមួយ Klopp។



សម្រាប់ពេលនេះក្លិបនៅអង់គ្លេសបានដាក់សំណើខ្ចីជើងខ្សែប្រយុទ្ធរូបនេះរយៈពេលពីរឆ្នាំជាមួយជម្រើសទិញដែលមានតម្លៃ ៨៨លានផោន។ តែការផ្តល់ជូននេះហាក់ដូចជាមិនបានទាក់ទាញ Barcelona នោះទេ ព្រោះក្រុមម្ចាស់ជើងឯកអេស៉្បាញចង់ទុក Coutinho ដោះដូរជាមួយនឹង Neymar ៕


ប្រែសំរួលដោយ : TK

ប្រភព​ : calciomercato.it