trollkhmer news

Inter បញ្ជាក់ថា ក្លិបបានទៅធ្វើកិច្ចចរចាផ្លូវការជាមួយ ManUtd ដើម្បីទិញ Lukaku

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:២១

Inter បញ្ជាក់ថា ក្លិបបានទៅធ្វើកិច្ចចរចាផ្លូវការជាមួយ ManUtd ដើម្បីទិញ Lukaku

អង់គ្លេស៖ លោក Piero Ausilio នាយកផ្នែកកីឡារបស់ក្លិប Inter បានបញ្ជាក់ថា ក្លិបខាង Serie A បានទៅធ្វើកិច្ចចរចាជាផ្លូវការទៅកាន់ Manchester United សម្រាប់ Romelu Lukaku ។



ខ្សែប្រយុទ្ធ Lukaku របស់ក្រុមបិសាចក្រហមបានក្លាយជាគោលដៅផ្ទេរសម្រាប់ Inter ដែលបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅប្រទេសអង់គ្លេសដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់កីឡាករអន្តរជាតិប៊ែលហ្ស៊ិក។



Lukaku បានចុះកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ឆ្នាំ ២០២២ ជាមួយនឹងជម្រើសពង្រីកកុងត្រាមួយឆ្នាំទៀត ដែលទិញពីក្លិប Everton ក្នុងតម្លៃ ៧៥លានអឺរ៉ូហើយក្លិបយក្សនៃក្របខ័ណ្ឌ Premier League ចង់បានប្រាក់ដែលចំណាយនោះជាដុំមកវិញ ខណៈដែល Inter ចង់ខ្ចីជើងសិន ទើបទិញផ្ដាច់តាមក្រោយ ដែលជាហេតុធ្វើឲ្យការចរចាមិនសូវរលូន៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball