trollkhmer news

ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី ចុះកិច្ចសន្យាឈប់ទេសនាមួយរយៈ ក្រោយរង់ការរិះគន់

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:០៨

ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី ចុះកិច្ចសន្យាឈប់ទេសនាមួយរយៈ ក្រោយរង់ការរិះគន់

កំពង់ស្ពឺ៖ ក្រោយពីភិក្ខុ ប៉ុល សារឿង ហៅតាក់ស៊ី ដែលគង់នៅវត្ត ថ្មីដងទង់ ឃុំប្រាំបីមុម ស្រុកថ្គង ខេត្តកំពង់ស្ពឺ បានសម្ដែងព្រះធម៌ទេសនា រង់ការរិះគន់ពីអ្នកនិយមលេងបណ្ដាញសង្គម ដោយសារតែព្រះអង្គបានប្រើកាយវិការ និងសំឡេងដូចអ្នកកំប្លែងមក។



កាលពីថៃ្ងទី១១ ខែកក្កដា ត្រូវនឹងថ្ងៃម្សិលមិញ ព្រះតេជគុណ បានចុះកិច្ចសន្យាចំពោះព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម  ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺដូចជា៖

១. ឈប់ទេសនាមួយរយៈពេល

២. ឈប់សម្ដែងធម៌ទេសនាដែលមានកាយវិការមិនសមជាសមណៈ និងសំឡេង ដូចអ្នកកំប្លែង

៣. រហូតដល់ព្រះតេជគុណ បួសបានយូរគួរសម និងរៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន

អានកិច្ចសន្យាលម្អិតខាងក្រោម៖




ប្រែសំរួលដោយ : TK