trollkhmer news

Spurs ចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាកររួចរាល់ រង់ចាំតែតថ្លៃជាមួយ Real Betis ប៉ុណ្ណោះ

ថ្ងៃទី ១២ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៥

Spurs ចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាកររួចរាល់ រង់ចាំតែតថ្លៃជាមួយ Real Betis ប៉ុណ្ណោះ

អេស៉្បាញ៖ 
Tottenham  Hotspurs និងតារាឆ្នើមរបស់ក្លិប Real Betis កីឡាករ Giovani Lo Celso បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ប៉ុន្តែក្លិបទាំងពីរនៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្នុងការចរចាលើថ្លៃផ្ទេរ។



យោងតាមរបាយការណ៍មួយនៅ Estadio Deportivo បានឲ្យដឹងថា តារាឆ្នើមរបស់ Real Betis បានទទួលយកការផ្តល់ជូនថ្លៃឈ្នួល ១៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ពីក្រុម Spurs ។

តែយ៉ាងណាមិញ Real Betis បានច្រានចោលតម្លៃ ៤០លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៣ឆ្នាំកាលពីខែឧសភា ដោយសារការសម្តែងដ៏គួរអោយចាប់អារម្មណ៍នៅក្របខណ្ឌ Copa America ដែលបង្កជាហេតុជំរុញឲ្យភាគីខាងអេស៉្បាញបង្កើនតម្លៃខ្លួនដល់ ៧០លានអឺរ៉ូ។



ថ្វីបើបច្ចុប្បន្ននេះទីផ្សារដោះដូរមានការកើនឡើងតម្លៃខ្លួនកីឡាករ តែវាត្រូវបានគេនិយាយថា ក្លិបទាំងពីរមានឆន្ទៈចង់ឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ Lo Celso ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball