trollkhmer news

Goo Hyesun និយាយពីមូលហេតុនាងឡើងទម្ងន់ ១៣គីឡូ ដោយសារតែប្ដីរបស់នាង

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៧:០៨

Goo Hyesun និយាយពីមូលហេតុនាងឡើងទម្ងន់ ១៣គីឡូ ដោយសារតែប្ដីរបស់នាង

ឆ្លៀតក្នុងឱកាសផ្ដល់បទសម្ភាសថ្មីៗនេះ ទាក់ទងអំពីរឿងប្រលោមលោកថ្មីរបស់ខ្លួន អ្នកនាង Goo Hyesun បានសារភាពថា ឥឡូវនេះ ទម្ងន់របស់នាង មានការកើនឡើង រហូតដល់ទៅ ១៣គីឡូក្រាមឯណោះ គិតចាប់តាំងពីអ្នកនាង បានថតសម្ដែងជាតួឯកស្រីក្នុងរឿង "Boys over Flowers" របស់ទូរទស្សន៍ KBS2 ។



តារាស្រីរូបនេះ បាននិយាយបន្តថា "ខ្ញុំគិតថា ខ្ញុំជាមនុស្សម្នាក់ដែលមិនងាយឡើងគីឡូលឿននោះទេ មានតែងាយនឹងស្រកគីឡូទៅវិញ ប៉ុន្តែខ្ញុំមិនដឹងថា ហេតុអ្វីថ្មីៗនេះ ទម្ងន់របស់ខ្ញុំចេះតែឡើងមិនងាយស្រកសោះឡើយ"



បន្ទាប់មកនាង បាននិយាយអំពីប្ដីរបស់នាង តារាសម្ដែងប្រុស Ahn Jaehyun ដោយបានលើកឡើងថា លោក គឺជាកត្តាមួយនៃការឡើងទម្ងន់របស់នាង ដោយអ្នកនាង បាននិយាយថា "គាត់ ពិតជាចូលចិត្តសាច់មាន់បំពងមកខ្លាំងណាស់ ហើយគាត់ទិញតែសាច់មាន់ ប៉ុណ្ណោះ ហើយតែងតែទុកចោល ពិតហើយ ខ្ញុំបានញ៉ាំវារហូត មិនអាចបោះចោលទៅធុងសំរាមបានទេ"។ 


ប្រែសំរួលដោយ : TK