trollkhmer news

Diego Costa ត្រៀមខ្លួនរួចរាល់ ដើម្បីចរចាជាមួយក្លិបមួយនៅអង់គ្លេស

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:២៦

Diego Costa ត្រៀមខ្លួនរួចរាល់ ដើម្បីចរចាជាមួយក្លិបមួយនៅអង់គ្លេស

អេស៉្បាញ៖ បន្ទាប់ពីការចុះហត្ថលេខាជាមួយកីឡាករ Joao Felix និង Alvaro Morata ពី Chelsea កីឡាករ Diego Costa បច្ចុប្បន្នកំពុងតែរកផ្លូវចាកចេញពីក្លិបAtlético Madrid នៅរដូវក្តៅនេះ។



យោងតាមកាសែត Sun បានឲ្យដឹងថា កីឡាករវ័យ ៣០ឆ្នាំរូបនេះត្រៀមរួចជាស្រេចក្នុងការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ បន្ទាប់ចាកចេញពី Chelsea ហើយនឹងបើកការពិភាក្សាលើកិច្ចព្រមព្រៀងជាមួយក្លិប Everton។ Costa បានទទួលជោគជ័យរយៈពេល ៣ឆ្នាំនៅអង់គ្លេស ដោយបានស៊ុតបញ្ចូលទី ៥៨គ្រាប់ និងAssists ២៤លើក ព្រមទាំងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាមួយក្រុមតោខៀវ  ។



ទោះជាយ៉ាងណាក៏ដោយពេលវេលានៅអង់គ្លេសរបស់គេបានឈានដល់ទីបញ្ចប់ នៅពេលដែលត្រូវបានបញ្ឈរជើងដោយលោក Antonio Conte៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball