trollkhmer news

PSG ធ្វើការពិន័យ Neymar ចំនួន ៣៧៥.០០០ អឺរ៉ូ រឿងមិនមកហ្វឹកហាត់

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:២៨

PSG ធ្វើការពិន័យ Neymar ចំនួន ៣៧៥.០០០ អឺរ៉ូ រឿងមិនមកហ្វឹកហាត់

បារាំង៖ ក្នុងកិច្ចសន្យារបស់ Neymar ដែលមានបូកប្រាក់បន្ថែមប្រចាំខែ ៣៧៥,០០០អឺរ៉ូ សម្រាប់ឥរិយាបថល្អ តែឥឡូវនេះ Neymar នឹងត្រូវខកខាននូវប្រាក់លើកទឹកចិត្តនេះ បន្ទាប់មិនមកចូលរួមហ្វឹកហាត់សប្តាហ៍ទី១ មុនបើករដូវកាល ។



ប្រាក់រង្វាន់ទាំងនេះមានតម្លៃច្រើនសម្រាប់កីឡាករក្នុងក្រុមបារាំងនេះ ដោយសារមានច្បាប់ដែលចែងថា ក្លិបមិនអាចពិន័យកីឡាករណាម្នាក់ដោយកាត់ប្រាក់ឈ្នួលគោលរបស់ពួកគេឡើយ ដូចនេះហើយត្រូវបានគេជឿជាក់ថា រាល់កីឡាកររបស់ក្រុមម្ចាស់ជើងឯកបារាំងសុទ្ធតែមានប្រាក់រង្វាន់នេះ ដែលបានបញ្ចូលក្នុងកិច្ចសន្យារបស់ពួកគេ។



សូមបញ្ជាក់ផងដែរថា កីឡាករ Serge Aurier, Adrien Rabiot, Edinson Cavani និង Marco Verratti សុទ្ធតែបានទទួលប្រាក់រង្វាន់ពិសេសនេះកាលពីមុន៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball