trollkhmer news

ភរិយា​ដ៏ស្រស់​សោភា​របស់ នាយ ចយ សល់​តែ ២ខែ​ទៀត​នឹង​សម្រាល​កូនប្រុស​ដំបូង

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១២:០៤

ភរិយា​ដ៏ស្រស់​សោភា​របស់ នាយ ចយ សល់​តែ ២ខែ​ទៀត​នឹង​សម្រាល​កូនប្រុស​ដំបូង

ភ្នំពេញ៖ ទស្សនិជនបានជ្រាបហើយថា បន្ទាប់ពីរៀបការរួច នាយ ចយ និងភរិយាដ៏ស្រស់សោភា បានកសាងសុភមង្គលយ៉ាងខ្លាំង ក្នុងក្រុមគ្រួសារ។ កាន់តែពិសេសថែមទៀតនោះ បច្ចុប្បន្ន ភរិយារបស់តារាកំប្លែងរូបនេះ កំពុងត្រៀមខ្លួនសម្រាលកូនប្រុសដំបូងរបស់ខ្លួន ខណៈទស្សនិកជនក៏កំពុងអន្ទះសារ ចង់ឃើញមុខកូនប្រុសដំបូងរបស់គូស្វាមីភរិយាទាំងពីរ។



ពិតណាស់ បន្ទាប់ពីរៀបការរយៈពេល១ឆ្នាំជាងមក ពេលនេះត្រូវបានមហាជនសង្កេតឃើញថា នាយ ចយ កំពុងមមាញឹកខ្លាំង ក្នុងការប្រកបរបរចិញ្ចឹមគ្រួសារ ព្រោះនៅថ្ងៃខាងមុខដ៏ខ្លី នាយនឹងក្លាយឪពុករបស់គេហើយ។ ងាកមកភរិយាវិញ ថ្មីៗនេះ នាងបានបញ្ចេញរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គម ពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នាជាមួយនឹងឈុតក្បិនបុរាណខ្មែរ បង្ហាញពីផ្ទៃពោះ ដែលនឹងជិតដល់ពេលសម្រាលនោះ ដើម្បីទុកជាអនុស្សាវរីយជាមួយនឹងទឹករំភើប សប្បាយរីករាយ ក្នុងការត្រៀមរង់ចាំវត្តមានរបស់កូនប្រុស របស់ពួកគេ។



បើតាមប្រភពបានឲ្យដឹងថា នាង ប៉ិច ក្វាន់ឌី ភរិយាតារាកំប្លែង នាយចយ នឹងសម្រាលកូនដំបូង នៅអំឡុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ។ ទោះបីដឹងថាកូនដំបូងរបស់អ្នកទាំងពីរ គឺជាកូនប្រុសក៏ពិតមែន តែពួកគេមិនទាន់រកនឹកឈ្មោះដាក់ឲ្យកូននៅឡើយទេ។ ប្រភពបន្តថា ជុំវិញរឿងកូនចៅនេះ ក្វាន់ឌី បញ្ជាក់ថា យកកូនតែម្នាក់ គឺនៅមិនទាន់គ្រប់គ្រាន់ទេ គឺនាងនៅចង់បានថែមទៀត។ ដូច្នេះហើយ នាងបានដាក់កំហិតនាយ ចយ ថា ត្រូវប្រឹងបន្ថែមទៀត។ បន្ទាប់ពីនោះមក នាងនឹងពិចារណាថាគួរបញ្ឈប់ត្រឹមហ្នឹងតែម្ដង ឬយកទៀត។



គួរជម្រាបថា នាយ ចយ និង អ្នកនាង ប៉ិច ក្វាន់ឌី បានរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៨។ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ត្រូវបានគេដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចងដៃដល់ទៅ ១ម៉ឺនដុល្លារអាមេរិកឯណោះ ហើយក៏មានការចូលរួមជាពិសេស ពីសំណាក់កូនប្រុស បង្កើតរបស់សម្តេច គឺ ឯកឧត្ដម ហ៊ុន ម៉ាណែត និង ឯកឧត្ដម ហ៊ុន ម៉ានីផងដែរ៕




ប្រភព​ : khmertalking