trollkhmer news

៤០លាន តាមទិញខ្សែប្រយុទ្ធជាច្រើនមិនបាន ពេលនេះ West Ham បង្វែររក Higuain របស់ Juventus

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១២:០០

៤០លាន តាមទិញខ្សែប្រយុទ្ធជាច្រើនមិនបាន ពេលនេះ West Ham បង្វែររក Higuain របស់ Juventus

អ៊ីតាលី៖ បន្ទាប់ពីត្រូវបានច្រានចោលដោយខ្សែប្រយុទ្ធជាច្រើន ពេលនេះក្លិប West Ham United បង្វែរទៅតាមទិញខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Gonzalo Higuain ក្នុងតម្លៃ ៤០លានអឺរ៉ូ។ នេះបើយោងតាម Sky Sport Italia ។



អ្នកជំនាញផ្ទេរកីឡាករ លោក Gianluca Di Marzio បានអះអាងថា ក្រុមរហស្សនាមញញួរយក្សបានផ្តល់ទឹកប្រាក់ ៤០លានអឺរ៉ូ ដែលជាតម្លៃស្នើទិញកីឡាករ Maxi Gomez របស់ Celta Vigo និង Sebastien Haller នៅ Eintracht Frankfurt តែត្រូវបានច្រានចោល។ ឥឡូវនេះថវិការត្រឹម ៤០លានអឺរ៉ូអាចត្រូវបានប្រើប្រាស់សម្រាប់ Higuain ទោះបីជា West Ham ចង់នាំយកខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីនក្នុងលក្ខខណ្ឌខ្ចីជើងជាមួយជម្រើសទិញផ្ដាច់ជាក្រោយហើយក៏ដោយ។



គ្រូបង្វឹកថ្មីរបស់ក្រុមសេះបង្កង់ លោក Maurizio Sarri មិនមានបំណងរក្សាខ្សែប្រយុទ្ធរូបនេះនៅ Juventus ទេ ហើយខ្សែប្រយុទ្ធរូបនេះបានបដិសេធមិនផ្លាស់ប្តូរទៅកាន់ Roma ប៉ុន្តែអាចនឹងទទួលយកសំណើពីក្រុមក្របខ័ណ្ឌ Premier League ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia