trollkhmer news

Juventus អាចនឹងបង្ហាញខ្លួន Matthijs de Ligt ជាកីឡាករថ្មីរបស់ពួកគេ នៅសប្ដាហ៍នេះ

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៣២

Juventus អាចនឹងបង្ហាញខ្លួន Matthijs de Ligt ជាកីឡាករថ្មីរបស់ពួកគេ នៅសប្ដាហ៍នេះ

អ៊ីតាលី៖ Juventus អាចនឹងបង្ហាញ Matthijs de Ligt ជាកីឡាករថ្មីរបស់ពួកគេនៅក្នុងសប្ដាហ៍នេះ ហើយ Ajax អាចទទួលយកការផ្តល់ជូនចំនួន ៦៧លានអឺរ៉ូ ដែលនេះជាការអះអាងរបស់ការសែត De Telegraaf ។



យោងទៅតាមកាសែតរបស់ហូឡង់បានឲ្យដឹងថា ក្លិបទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពាររូបនេះដែលបានបំពេញលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ជាមួយភាគីអ៊ីតាលី។ ក្រុមសេះបង្កង់នឹងផ្តល់ជូន ៦៧លានអឺរ៉ូ និងប្រាក់រង្វាន់បន្ថែមដើម្បីបំពេញកិច្ចព្រមព្រៀងនេះ។



ក្រុមម្ចាស់ជើងឯកអ៊ីតាលីសង្ឃឹមថា នឹងមានវត្តមានរបស់ De Ligt នៅក្នុងសប្ដាហ៍នេះ ដូច្នេះគេអាចចូលរួមជាមួយលោក Maurizio Sarri និងក្រុមសេះបង្កង់នៅក្នុងការប្រកួត មុនបើករដូវកាលរបស់ពួកគេនៅអាស៊ី៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia