trollkhmer news

ឆ្កែ Daniel Sturridge ដែលត្រូវបានលួចនោះ​​ ពេលនេះទៅដល់ផ្ទះវិញហើយ

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:៥៩

ឆ្កែ Daniel Sturridge ដែលត្រូវបានលួចនោះ​​ ពេលនេះទៅដល់ផ្ទះវិញហើយ

អាមេរិក៖ ប៉ុន្មានថ្ងៃមុន Daniel Sturridge អតីតខ្សែប្រយុទ្ធ Liverpool និងអង់គ្លេស បានប្រកាសថា ឆ្កែរបស់លោកត្រូវបានលួច ប៉ុន្តែពេលនេះត្រូវបានបញ្ជូនទៅដល់ផ្ទះវិញហើយ។



ចោរបានចូលផ្ទះរបស់ Sturridge នៅ Los Angeles និងបានយករបស់របរមួយចំនួនរួមទាំងឆ្កែរបស់គេ ឈ្នោះ  poomeranian pooch Lucci ហើយម្ចាស់វ័យ ២៩ឆ្នាំរូបនេះ បានដាក់ពាក្យបណ្តឹង ដើម្បីទទួលបានព័ត៌មានតាមរយៈគណនី Instagram ហើយថែមទាំងបានផ្តល់រង្វាន់ជាសាច់ប្រាក់សម្រាប់អ្នកដែរជួយយកឆ្កែត្រលប់មកវិញ។ ហើយពេលនេះ Lucci បានជួបជុំគ្នាជាមួយម្ចាស់វាវិញហើយ។



កាសែត Good Morning America រាយការណ៍កាលពីថ្ងៃពុធថា នាយកដ្ឋានប៉ូលីសទីក្រុង Los Angeles បានបញ្ជាក់ថា Lucci ត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយសុវត្ថិភាព ទោះបីជាចាប់ចោរដែលចូលគាស់ផ្ទះមិនបានក៏ដោយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball