trollkhmer news

de Jong បង្ហើបថា ការពិត គេចង់ទៅ Arsenal មុនពេលផ្ទេរទៅ Camp Nou

ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:២៨

de Jong បង្ហើបថា ការពិត គេចង់ទៅ Arsenal មុនពេលផ្ទេរទៅ Camp Nou

អេស៉្បាញ៖​ ខ្សែបម្រើរបស់ Barcelona កីឡាករ Frenkie de Jong បានបង្ហើបឲ្យដឹងថា គាត់ចង់ដើរតាម Idol របស់ខ្លួន ដោយចូលរួមជាមួយ Arsenal មុនពេលបំពេញក្ដីសុបិនទៅលេងនៅ Camp Nou។



De Jong រីករាយជាមួយនឹងយុទ្ធនាការ ២០១៨/១៩ ជាមួយនឹង Ajax បន្ទាប់មកក៍បញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៧២លានអឺរ៉ូដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯកអេស៉្បាញកាលពីខែមករា។ ទោះជាយ៉ាងណាក៏ដោយវាពិតជាពិបាកខ្លាំងណាស់សម្រាប់កីឡាករអាយុ ២២ឆ្នាំដែលចង់ដើរតាមគំរូរបស់លោក Marc Overmars ដែលទៅលេងនៅអង់គ្លេសមុន ទើបទៅអេស៉្បាញតាមក្រោយ។

គេបានប្រាប់ទៅសារព័ត៌ថា៖ "នៅក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមានបញ្ជីឈ្មោះក្លិបដែលចង់ទៅលេងជាយូរមកហើយគឺ Ajax-Arsenal-Barcelona, ចង់ដើរតាមផ្លូវលោក Marc Overmars។ ខ្ញុំគិតថា Arsenal ពិតជាស្អាតណាស់កាលពីមុន ប៉ុន្តែប្រសិនបើអ្នកអាចទៅដោយផ្ទាល់ទៅកាន់ Barcelona នោះពិតជាប្រសើរជាង"។


លោក Van de Sar ឆ្វេង និង ស្ដាំ Overmars

ក្រុមកាំភ្លើងធំ Arsenal បានដកខ្លួនពីការប្រជែង De Jong នៅរដូវក្តៅនេះ ដោយសារតែកញ្ចប់ថវិកាទិញកីឡាកររបស់ពួកគេមានស្ដួចស្ដើងបំផុត ក្រោយពីមិនបានចូលលេងក្នុង Champions League៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball