trollkhmer news

រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ៩, ១០, ១១, ១២, ១៣ ពីស្រាបៀរអាន់ឆ័រ

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៧

រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ៩, ១០, ១១, ១២, ១៣ ពីស្រាបៀរអាន់ឆ័រ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ចំនួន ៤៤ រូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ 



កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។ 



អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំនួនប្រាំរូបគឺ៖ ១.លោក ស៊ីម ចិន្ដា មកពីខេត្តព្រៃវែង ២. លោក អួង សុគុណធឿន មកពីខេត្តកណ្តាល  ៣.លោក ប៉ែន វាសនា មកពីខេត្តកំពង់ស្ពឺ ៤. លោក ឈន់ សុខឈឿន មកពីខេត្តកំពង់ស្ពឺ និង ៥.អ្នកស្រី ដាម សុធី  មកពីខេត្តឧត្តរមានជ័យ។


 
លោក ប៉ែន វាសនា ដែលជាអ្នកឈ្នះមួយរូបក្នុងចំណោមអ្នកឈ្នះប្រាំរូបនៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំពិសាស្រាបៀរអាន់ឆ័របីទៅបួនដងក្នុងមួយសប្តាហ៍។ ខ្ញុំបានទិញមួយកេសទៅជប់លៀងជួបជុំបងប្អូន និងគ្រួសារ ហើយក៏គាស់ក្រវិលក៏បានមួយម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយគ្រួសារ និងបងប្អួននៅផ្ទះ។ ខ្ញុំអារម្មណ៍សប្បាយខ្លាំងណាស់។ មិននឹកស្មានមានវាសនាបានរង្វាន់។ ពីមុនមកអត់ដែលត្រូវអីសោះ។ ទើបត្រូវរង្វាន់ធំពីស្រាបៀរអាន់ឆ័រ។ ខ្ញុំមិនដែលត្រូវមានរង្វាន់ពីមុនទេ។ 



រង្វាន់ដែលខ្ញុំបានឈ្នះមួយម៉ឺនដុល្លារខ្ញុំយកទៅពង្រីកមុខរបរបន្ថែម និងផ្គត់ផ្គង់គ្រួសារ។ ចំពោះកម្មវិធីប្រូម៉ូសិនស្រាបៀរអាន់ឆ័រពិតជាចែករង្វាន់ពិតប្រាកដមែន។ ជាកិច្ចចុងក្រោយខ្ញុំសូមផ្តាំផ្ញើទៅដល់អតិថិជនស្រាបៀរអាន់ឆ័រ រង្វាន់គឺចែកពិតៗ។ ហើយសូមថ្លែងអំណរគុណដល់ស្រាបៀរអាន់ឆ័រសូមឲ្យក្រុមហ៊ុនទទួលជោគជ័យគ្រប់ភារកិច្ច និងរីកចម្រើនជារៀងរហូត។”



អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារចំនួន ៤៤ រូបបានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។ 



កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន) ដុល្លារពីស្រាបៀរអាន់ឆ័រ។ 



ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។ 



សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់ ១ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!! ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។



រីករាយស្រស់ថ្លា ពិសាដោយការទទួលខុសត្រូវ!










ប្រែសំរួលដោយ : TK