trollkhmer news

Real Madrid ហោះទៅកាន់ប្រទេសកាណាដា ជាមួយនឹងខ្សែបម្រើតែ ២រូបប៉ុណ្ណោះ

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៧

 Real Madrid ហោះទៅកាន់ប្រទេសកាណាដា ជាមួយនឹងខ្សែបម្រើតែ ២រូបប៉ុណ្ណោះ

អេស៉្បាញ៖ Zinedine Zidane អាចនឹងត្រូវរកក្បួនថ្មីក្នុងអំឡុងពេលប៉ុន្មានថ្ងៃដំបូងនៃការប្រកួតមិត្តភាព មុនបើករដូវកាល ខណៈក្លិបមានខ្សែបម្រើជើងចាស់តែពីរនាក់ប៉ុណ្ណោះ។



ជើងហោះហើររបស់ពួកគេពីទីក្រុងម៉ាឌ្រីដទៅកាន់ Montreal នៅប្រទេសកាណាដា កាលពីថ្ងៃអង្គារ ដោយមិនមាន Isco ព្រោះកីឡាកររូបនេះនៅកំដរប្រពន្ធសម្រាលកូន ប៉ុន្តែនឹងចូលរួមជាមួយក្រុម ពេលក្រោយ។ ជាមួយនឹងកីឡាករ Casemiro, Fedel Valverde និង James Rodriguez កំពុងតែរីករាយនឹងដំណើរកំសាន្ត បន្ទាប់ពីការប្រកួត Copa America ហើយជាមួយ Dani Ceballos ក៏ដូចគ្នាដែរ បន្ទាប់ពីភាពជោគជ័យនៃការប្រកួតពានរង្វាន់អ៊ឺរ៉ុបអាយុក្រោម ១៩ឆ្នាំរបស់អេស្ប៉ាញ ដូច្នះហើយមានតែខ្សែបម្រើ Modric និង Kroos ប៉ុណ្ណោះដែលឡើងយន្តហោះជាមួយក្រុមស្ដេចស។



យ៉ាងណាមិញ ក្រុមយក្សម៉ាឌ្រីដ អាចនឹងយកខ្សែបម្រើកណ្តាលរបស់ក្រុមយុវជនពីររូបគឺកីឡាករ Jaime Seoane និង Alvaro Fidalgo មកចូលរួមបណ្ដោះអាសន្តសម្រាប់ការប្រកួតមុនរដូវកាលរបស់ពួកគេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca