trollkhmer news

Carlo Ancelotti ចង់បាន James Rodriguez ចូលរួមជាមួយលោកក្នុងក្លិបនៅលីហ្គ Serie A

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៤:៣១

Carlo Ancelotti ចង់បាន James Rodriguez ចូលរួមជាមួយលោកក្នុងក្លិបនៅលីហ្គ Serie A

អ៊ីតាលី៖ គ្រូបង្វឹករបស់ក្លិប Napoli លោក Carlo Ancelotti សង្ឃឹមថា កីឡាករ James Rodriguez នឹងចុះហត្ថលេខាជាមួយក្លិបនៅ Serie A មួយនេះ។



James បានក្លាយជាគោលដៅផ្ទេរសម្រាប់ Napoli ដែលចង់រួបរួមតារាកូឡុំប៊ីជាមួយអតីតគ្រូបង្វឹក Real Madrid និង Bayern លោក Ancelotti ។ ហើយអនាគតរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ គឺមិនមានភាពច្បាស់លាស់ឡើយ បន្ទាប់ពីម្ចាស់ជើងឯក Bundesliga បានសម្រេចចិត្តមិនទិញផ្ដាច់ ក្រោយកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំពីក្រុមម៉ាឌ្រីដ។



Napoli ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការទិញយក James ក្នុងលក្ខណៈខ្ចីជើងជាមុនសិន  បើទោះបីក្លិប Real Madrid ចង់បានការលក់ផ្ដាច់ និងលុយ ៤២លានអឺរ៉ូនៅពេលពួកគេកំពុងរវល់ជាមួយទីផ្សារដោះដូរកីឡាករ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball