trollkhmer news

Solskjaer បង្ហើបថា ក្រុមបិសាចក្រហមនៅមិនទាន់ទទួលបានការដេញថ្លៃកីឡាករណាមួយនៅឡើយទេ

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៤:០៨

Solskjaer បង្ហើបថា ក្រុមបិសាចក្រហមនៅមិនទាន់ទទួលបានការដេញថ្លៃកីឡាករណាមួយនៅឡើយទេ

អង់គ្លេស៖ អ្នកចាត់ការក្រុម Manchester United លោក Ole Gunnar Solskjaer បានបង្ហើបឲ្យដឹងថា ក្រុមនៅក្របខ័ណ្ឌ Premier League មិនទាន់ទទួលបានការដេញថ្លៃសម្រាប់កីឡាករណាមួយរបស់ពួកគេរួមទាំង Paul Pogba ផងដែរ។



Pogba វ័យ ២៦ឆ្នាំ រំពឹងថា នឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ ហើយភ្នាក់ងាររបស់កីឡាករ លោក Mino Raiola បាននិយាយថា ខ្សែបម្រើរូបនេះ ចង់បានការចាកចេញមួយ។ ខ្សែបម្រើអន្តរជាតិបារាំងរូបនេះមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹង Real Madrid និង Juventus ខណៈដែល Romelu Lukaku ក៏ត្រូវបានរាយការណ៍ដែរថា នឹងចាកចេញពី Man United ផងដែរ ព្រោះក្លិប Inter កំពុងចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធរូបនេះ។



ទោះបីជាយ៉ាងណាក៏ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Perth លោក Solskjaer បាននិយាយថា Man United មិនទាន់ទទួលបានការដេញថ្លៃសម្រាប់កីឡាករណាមួយរបស់ពួកគេនៅឡើយទេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball