trollkhmer news

ដឹងមូលហេតុនៃការចាប់ខ្លួនតារាកូរ៉េ លោក Hwan Kang ក្រោយលេចធ្លាយរូបភាពលើគ្រែជាមួយស្រ្តីហ្វីលីពីន

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:៥៨

ដឹងមូលហេតុនៃការចាប់ខ្លួនតារាកូរ៉េ លោក Hwan Kang ក្រោយលេចធ្លាយរូបភាពលើគ្រែជាមួយស្រ្តីហ្វីលីពីន

កូរ៉េខាងត្បូង៖ រូបថតលោក Kang Ji Hwan នៅលើគ្រែជាមួយនារីហ្វីលីពីនម្នាក់ កំពុងបង្ហាញពន្លឺមូលហេតុនៃការចាប់ខ្លួនរបស់លោក។



នៅក្នុងឆ្នាំ២០១៤ ស្ត្រីជនជាតិហ្វីលីពីនម្នាក់ បានបង្ហោះរូបថតសែលហ្វី ជាមួយលោក Kang Ji Hwan នៅលើគ្រែ ដោយសរសេរថា "... គេងជាមួយតារាសម្តែងកូរ៉េ លោក Ji Hwan Kang។" ដើម្បីឆ្លើយតបទៅនឹងរូបភាពនេះ ក្រុមហ៊ុនរបស់លោក Kang Ji Hwan បានចេញសេចក្តីថ្លែងការណ៍ពន្យល់ថា ស្ត្រីនៅក្នុងរូបថតនេះ គឺជាភរិយារបស់មគ្គុទេសក៍ទេសចរណ៍របស់ពួកគេ ហើយនាងគ្រាន់តែ "លេងសើចទេ"



ស្ត្រីរូបនេះ ក៏បានបង្ហោះសំណេរមួយពន្យល់ថា រូបថតនេះ បានកែសម្រួល ហើយសុំទោសមុនពេលលុបគណនីរបស់នាង។

ទន្ទឹមនឹងនេះដែរ លោក Kang Ji Hwan ត្រូវបានគេចាប់ខ្លួននៅយប់ថ្ងៃទី៩ ខែកក្កដា ពីបទរំលោភស្ត្រីពីរនាក់នៅក្រុមហ៊ុនរបស់លោកដែលបានផឹកជាមួយលោកនៅឯផ្ទះរបស់លោកនៅក្វាងជូ។ លោក Kang Ji Hwan រំពឹងថា នឹងត្រូវសាកសួរនៅថ្ងៃនេះ (ថ្ងៃទី 10 ខែកក្កដា) ៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo