trollkhmer news

មេបញ្ជាការអ៊ីរ៉ង់ប្រមានអាមេរិកថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងចម្ងាយមីស៊ីលរបស់ខ្លួន

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១១:១៥

មេបញ្ជាការអ៊ីរ៉ង់ប្រមានអាមេរិកថា មូលដ្ឋានទ័ពអាមេរិក ស្ថិតនៅក្នុងចម្ងាយមីស៊ីលរបស់ខ្លួន

អ៊ីរ៉ង់៖ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា មូលដ្ឋានទ័ពក្នុងតំបន់ និងនាវាផ្ទុកយន្តហោះរបស់អាមេរិកនៅឈូងសមុទ្រ ស្ថិតនៅក្នុងចំងាយមីស៊ីលរបស់អ៊ីរ៉ង់ ខណៈមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim។



លោក Hossein Nejat បាននិយាយថា៖ "មូលដ្ឋានទ័ពរបស់អាមេរិកស្ថិតនៅក្នុងចម្ងាយមីស៊ីលរបស់យើង ... មីស៊ីលរបស់យើងនឹងកម្ទេចនាវាផ្ទុកយន្តហោះរបស់ពួកគេភ្លាម ប្រសិនបើពួកគេធ្វើកំហុស" ។ "អាមេរិកបានដឹងយ៉ាងច្បាស់ពីផលវិបាកនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយអ៊ីរ៉ង់"



ភាពតានតឹងរវាងអ៉ីរ៉ង់ និងអាមេរិក បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មួយឆ្នាំ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្មហិរញ្ញវត្ថុអន្តរជាតិ៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters