trollkhmer news

ក្រុមជនជាតិចិន រកប្រាក់ចំណូលបានច្រើនជាងគេនៅក្នុងប្រទេសអង់គ្លេស

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:៤១

ក្រុមជនជាតិចិន រកប្រាក់ចំណូលបានច្រើនជាងគេនៅក្នុងប្រទេសអង់គ្លេស

អង់គ្លេស៖ តួលេខផ្លូវការដំបូងបានបង្ហាញថា នៅក្នុងប្រទេសអង់គ្លេស ក្រុមជនជាតិចិន និងឥណ្ឌារកចំណូលជាមធ្យមខ្ពស់ជាង ជនជាតិអង់គ្លេសស្បែកពណ៌ស។ប៉ុន្តែទិន្នន័យស្តីពីគម្លាតប្រាក់ចំណូល បានបង្ហាញថា ក្រុមជនជាតិផ្សេងទៀត មានចំណូលទាបជាងជនជាតិអង់គ្លេសស្បែកស។ 



ការិយាល័យជាតិស្ថិតិបានឱ្យដឹងថា ក្រុមជនជាតិបង់ក្លាដេសនៅក្នុងប្រទេសអង់គ្លេស មានគម្លាតចំណូលធំជាងគេ ដោយរកប្រាក់ចំណូលបានតិចជាងជនជាតិអង់គ្លេសស្បែកស ២0%។ 

ជាទូទៅ ក្រុមជនជាតិផ្សេងៗ រកប្រាក់ចំណូលបានតិចជាងក្រុមជនជាតិស្បែកស ៣,៨% ដែលជាទិន្ន័យផ្លូវការប្រើប្រាស់ដោយការិយាល័យជាតិស្ថិតិ (ONS)។ នៅក្នុងឆ្នាំ២០១៨ និយោជិតជនជាតិចិនរកចំណូលបាន ៣០,៩% ច្រើនជាងក្រុមជនជាតិស្បែកស៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC