trollkhmer news

Bayern Munich នឹងលក់ Jérôme Boateng ឡៃឡុង បើមានក្លិបណាចង់បាន

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១០:២៧

 Bayern Munich នឹងលក់ Jérôme Boateng ឡៃឡុង បើមានក្លិបណាចង់បាន

អាល្លឺម៉ង់៖ Bayern Munich នឹងអនុញ្ញាតឲ្យកីឡាករ Jérôme Boateng ចាកចេញពីក្លិបនៅរដូវក្តៅនេះ បើមានក្លិបណាហ៊ានចំណាយ ១៥លានអឺរ៉ូ។



ខ្សែការពាររបស់ម្ចាស់ជើងឯកអាល្លឺម៉ង់រូបនេះអាចនឹងបាត់បង់តំណែងជម្រើសដំបូងនៅក្នុងរដូវក្តៅនេះ  ដោយកីឡាករ Benjamin Pavard និង Lucas Hernandez បានមកដល់អាល្លឺម៉ង់។ នោះមានន័យថាតំបន់ការពារ
កាន់តែមានកម្រិត បើទោះបីជា Mats Hummels ចាកចេញក៏ដោយ។



បើតាមរបាយការណ៍ SportBild បានឲ្យដឹងថា Bayern កំពុងស្វែងក្លិបណាដែលចង់បានកីឡាករ Boateng នៅរដូវក្តៅនេះ ហើយនឹងយល់ព្រមលក់ ប្រសិនបើឲ្យតម្លៃទាបបំផុត ១៥លានអឺរ៉ូ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball