trollkhmer news

ធ្លាយរូបភាពរបស់ Song Joong Ki ១ខែមុន ប្រកាសដំណឹងលែងលះ Song Hye Kyo

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៣

ធ្លាយរូបភាពរបស់ Song Joong Ki ១ខែមុន ប្រកាសដំណឹងលែងលះ Song Hye Kyo

កូរ៉េខាងត្បូង៖ ថ្មីៗនេះគេហទំព័រ Sina បានធ្វើការចុះផ្សាយបន្ថែមដោយនិយាយអំពី តារាសម្ដែងប្រុសរបស់កូរ៉េ ដែលព័ត៌មានរបស់លោក កំពុងតែផ្ទុះកក្រើកពេញប្រព័ន្ធផ្សព្វផ្សាយ និងលើអ៊ីនធឺណេតជាបន្តបន្ទាប់រយៈពេល ២សប្ដាហ៍មកនេះ។



លោក Song Joong Ki ត្រូវបានគេប្រទះឃើញរូបថតសន្លឹកយ៉ាងរីករាយ របស់លោក រួមជាមួយនឹងក្រុមការងារជាច្រើន បានចូលរួមពិធីជប់លៀងក្នុងថ្ងៃថតបញ្ចប់រឿង "Asadal Chronicles" ។ ក្នុងពិធីជប់លៀងនេះដែរ ត្រូវបានគេដឹងថា បានធ្វើឡើងកាលពីចុងខែឧសភា មកម្ល៉េះ អាចនិយាយបានថា ជារូបថតដ៏កម្ររបស់តារាសម្តែងប្រុសរូបនេះ គិតពីរយៈពេល ១ ខែមុន ការប្រកាសពីការលែងលះ Song Hye Kyo បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ពួកគេទូទាំងអាស៊ី។



ទោះបីជារូបថតទាំងនេះ បង្ហាញឲ្យឃើញពីភាពរីករាយ ជាមួយនឹងស្នាមញញឹម ដោយសារតែ នោះជាពិធីជប់លៀងថតបញ្ចប់រឿងថ្មីរបស់លោក ភាពសប្បាយរីករាយ តែងតែកើតមាន ប៉ុន្តែមើលទៅរូបរាងរបស់លោក នៅពេលនោះ ហាក់ដូចជាស្គមជាងមុនច្រើន គួរកត់សម្គាល់។ 


ប្រែសំរួលដោយ : TK