trollkhmer news

Real Madrid គ្រោងឲ្យខ្សែបម្រើម្នាក់ និងលុយ ២៧លានអឺរ៉ូទៅ Spurs ដើម្បីយក Christian Eriksen

ថ្ងៃទី ១០ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៤

Real Madrid គ្រោងឲ្យខ្សែបម្រើម្នាក់ និងលុយ ២៧លានអឺរ៉ូទៅ Spurs ដើម្បីយក Christian Eriksen

អេស៉្បាញ៖ ក្លិប Real Madrid បានរាយការណ៍ថា បានផ្តល់ឲ្យកីឡាករ Dani Ceballos បូករួមលុយ ២៧លានអឺរ៉ូ សម្រាប់ខ្សែបម្រើកណ្តាល Christian Eriksen របស់ក្លិប Tottenham Hotspurs។



Eriksen មានពេល ១ឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយក្រុមមាន់ខ្នាយមាស ហើយរំពឹងថា នឹងចាកចេញពីទីក្រុងឡុងដ៍ភាគខាងជើង បន្ទាប់បង្ហាញពីបំណងប្រាថ្នាសម្រាប់ការប្រកួតប្រជែងថ្មីមួយ។ បើយោងតាមកាសែត AS បានឲ្យដឹងថា ក្រុមស្ដេចសគ្រោងឲ្យកីឡាករ Ceballos ដែល Spurs ចាប់អារម្មណ៍រួចទៅហើយថែមលុយខ្លះទៀត ដើម្បីលួងចិត្តខាងអង់គ្លេស។



ទោះបីជាយ៉ាងណាកិច្ចព្រមព្រៀងនេះមិនត្រូវបានចាប់អារម្មណ៍ទេ ហើយក្រុម Tottenham រំពឹងថា នឹងមានវត្តមាន Eriksen ត្រឡប់ទៅហ្វឹកហាត់វិញនៅថ្ងៃសុក្រ ដោយមិនគិតការចង់ចាកចេញរបស់កីឡាករ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball