trollkhmer news

Paul Pogba និង Jesse Lingard ប៉ះទង្គិចគ្នានៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ ចមុនបើករដូវកាល

ថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ ២០១៩ ម៉ោង ១៧:២០

Paul Pogba និង Jesse Lingard ប៉ះទង្គិចគ្នានៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ ចមុនបើករដូវកាល

អូស្រ្តាលី៖ Victor Lindelof ដើរទៅរក Pogba ដើម្បីបញ្ឈប់​ការប៉ះទង្គិចពាក្យសម្ដីគ្នាជាមួយមិត្តរួមក្រុមគឺ Jesse Lingard នៅក្នុងដំណើរទស្សនកិច្ចមុនរដូវកាលរបស់ក្លិប។



ដោយបានចុះចតនៅក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលីសម្រាប់ជើងទីមួយនៃដំណើរទស្សនកិច្ចរបស់ពួកគេនៅដើមរដូវកាលថ្មី បានបង្ហាញទំនាក់ទំនងរវាង Pogba និង Lingard មានការទាស់សម្ដីគ្នាយ៉ាងឆាប់រហ័សក្នុងអំឡុងពេលដើរជាក្រុមមួយ។ នៅលើវីដេអូដែលបានបង្ហោះទៅក្នុងគណនី Twitter ផ្លូវការរបស់ក្លិប ឃើញថា Lingard ធ្វើកាយវិការរំខានដល់ Pogba ។



ខ្សែបម្រើសញ្ជាតិបារាំងហាក់មិនពេញចិត្តនឹង Lingard ហើយងាកទៅរកគេ មុនពេលដែលខ្សែការពារ Victor Lindelof ដើរទៅរក Pogba ដើម្បីបញ្ឈប់ស្ថានការណ៍នេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Dailymail